ការ​បកស្រាយ​​​ព្រំដែន​កម្ពុជានិង​​វៀតណាមទំនង​គ្រាន់​តែ​ចង់​ទាញ​ប្រជាប្រិយភាព​ពីម្ចាស់ឆ្នោត​

ភ្នំពេញ៖ ទាក់​ទង​ទៅនឹង​ការពន្យល់​ពីបញ្ហា​​ព្រំដែន​កម្ពុជា​ និងវៀតណាម​ ដែល​សម្ដេច​​ហ៊ុន​សែន​​នាយក​រដ្ឋមន្រ្តី​​បាន​​ថ្លែង​អស់រយៈពេល​ជាង​៥ម៉ោងនោះ ត្រូវ​បាន​​លោក​ឡៅ​ម៉ុង​ ហៃ​ និយាយថា ការពន្យល់​បក​ស្រាយ​នោះ​​អាច​នឹង​ទាញ​បាន​​ប្រជាប្រិយភាព​​ពី​ម្ចាស់​ឆ្នោត​​​​ សម្រាប់​ការបោះឆ្នោត​ជាតិ​ជាសកល​​ឆ្នាំ​២០១៣​​ខាងមុខ​នេះ​ប៉ុណ្ណោះ​។​ ប៉ុន្ដែ​ការ​ទាញ​ប្រជាប្រិយភាព​នោះបាន​ល្គឹកណា​​​ការបកស្រាយ​ធ្វើ​ឡើង​ដោយ​ត្រឹម​ត្រូវ​។​

​គណបក្សប្រជាជនកម្ពុជា​ ដែល​កំពុង​គ្រប់​គ្រង​រដ្ឋាភិបាល​សព្វថ្ងៃ​នេះ​ បាន​​ធ្វើ​ការពន្យល់​អំពី​ការ​ដោះស្រាយ​​បញ្ហាព្រំដែន​រវាងកម្ពុជា​និង​វៀតណាម​ នៅ​ឯរដ្ឋសភា​​ ព្រឹកមិញ​នេះ គឺ​ត្រូវ​បាន​សង្គម​ស៊ីវិល​មួយ​​មើល​ឃើញ​ថា គណបក្ស​ប្រជាជន​កំពុង​ទាញប្រជាប្រិយភាព​​ពី​សាធារណៈ​ជន​តាមរយៈ​ការ​​​រំងាប់​អារម្មណ៍​ប្រជាជន ​ដែល​ចេះ​តែមាន​មន្ទិល​សង្ស័យ​ពី​​ការដោះស្រាយ​ព្រំដែន​កម្ពុជា​ វៀតណាម។​ ការ​ពន្យល់​នេះ​ត្រូវ​បាន​គេមើល​ឃើញ​ថា កើត​មាន​បន្ទាប់​ពី​គណបក្ស​សមរង្ស៊ី​និង​គណបក្សសិទ្ធិម​នុស្ស​បាន​សម្រេច​ជាគោលការណ៍​បង្កើត​គណបក្ស​ថ្មី​ កាលពីពេល​ថ្មីៗនេះ។​

លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគឯករាជ្យ​បាន បញ្ចេញទស្សនៈ ការ​ពន្យល់​បញ្ហា​ព្រំដែន​របស់​គណបក្ស​ប្រជាជនកម្ពុជា​ដែល​កំពុងគ្រប់គ្រង​រដ្ឋាភិបាល​នៅពេល​នេះគ្រាន់​តែ​ធ្វើ​ឡើង​ដើម្បី​ទាញប្រជាប្រិយភាព​នៅមុន​ការ​បោះឆ្នោត​​ជាតិ​ជាសកល​នាពេល​ខាងមុខ​ប៉ុណ្ណោះ​។​

លោក​បណ្ឌិត​បានលើកឡើង​ទៀត​ថា  ទាំងគណបក្សប្រឆាំង ទាំង​គណបក្ស​ប្រជាជន​កម្ពុជា​ចំពោះការបោះឆ្នោតនៅអាណត្តិទី៥ ឆ្នាំ២០១៣ខាងមុខនេះ បាន​ខិតខំ​ប្រឹង​​​​ប្រែង​ពន្យល់ពី​ប្រជាពលរដ្ឋ​ដើម្បីទាក់ទាញ​ប្រជាប្រិយភាព​ពីម្ចាស់ឆ្នោត​។

ប៉ុន្តែលោក ​គល់ បញ្ហា នាយកប្រតិបត្តិអង្គការខុមហ្រ្វែល បានបញ្ចេញ​ទស្សនៈថា ការ​បក​ស្រាយ​​​របស់គណបក្សប្រជាជនពីបញ្ហាព្រំដែនរវាងកម្ពុជា និង​វៀតណាមនៅថ្ងៃនេះ មិនអាចទាក់ទាញ ប្រជាប្រិយ​ភាព​នយោបាយ​បន្ថែមនោះទេ ដោយសារតែគណបក្សប្រជាជនធ្លាប់បានប្រើបា្រស់ការបក ស្រាយ ពន្យល់ដែលមានទម្រង់បែបនេះច្រើនមកហើយ។

លោកបាន​បន្ថែម​ថា អ្វី​ដែល​អាចទាក់​ទាញ​ការ​គាំទ្រ ពីសំណាក់​ប្រជាពលរដ្ឋ​ប្រសិនបើ ការពិភាក្សាមានការសួរដេញដោលផ្ទាល់រវាង​គណបក្ស​ប្រជាជន និង​​គណបក្សប្រឆាំងនៅក្នុងរដ្ឋសភា ហើយភាគីទាំងពីរ​បានលើក​យក​អំណះ​អំណាង​​រៀងៗ​ខ្លួន​​ពី​បញ្ហា​នេះ​ហើយទុកឱកាសឲ្យប្រជាពលរដ្ឋ​តាមដាននិងធ្វើការវាយតម្លៃ​ទើប​ជាការប្រសើរ​។

គួរកត់សម្គាល់ដែរថា សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន បាន បកស្រាយ​អស់​រយៈពេលជាង ៥ម៉ោង​​កាលពីព្រឹកមិញ​នេះ​នៅ​ឯរដ្ឋសភា​ ដើម្បីពន្យល់​ពីបញ្ហា​ព្រំដែន​កម្ពុជាវៀតណាម។

ប៉ុន្តែការបក ស្រាយពន្យល់នេះ​មិនមានការ​សួរ​ដេញ​ដោលរវាង​សមាជិក​គណបក្ស​សម រង្ស៊ី និងសម្ដេច​នាយករដ្ឋ​មន្រ្តី​ហ៊ុន​សែន​ ព្រោះ​តែ​នៅ​មុន​ដំណើរការ​និយាយពន្យល់​ពីបញ្ហា​ព្រំដែន​កម្ពុជា​និងវៀតណាម សម្ដេច​ហ៊ុន​សែន​បានហាម​មិន​ឲ្យ​មានការ​សួរដេញ​ដោល​នោះទេ គឺ​ទុក​ឲ្យ​សម្ដេច​ជាអ្នក​​ពន្យល់​ និង​បកស្រាយ​​ចំពោះ សំណួរ​​ដែល​ត្រៀមទុក​ជាស្រេច​របស់​សមាជិកគណបក្ស​សមរង្ស៊ី​៕​

ភ្នំពេញថ្ងៃទី​០៩ ខែសីហា ឆ្នាំ​២០១២

            អត្ថបទ៖ ផាត់ ពៅ​

        កែសម្រួល៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s