កម្ពុជាជម្រុញឲ្យគ្រប់ភាគី ដែលមានជម្លោះនៅឧបទ្វីបកូរ៉េវិលទៅរកតុចរចា

ភ្នំពេញ៖ យោង​តាម​គេហទំព័រ​របស់​Xinhua បាន​រាយការណ៍​ថា ប្រទេស​កម្ពុជា​កាលពីថ្ងៃអង្គារ​​ បាន​អំពាវនាវ​​ឲ្យ​គ្រប់​ភាគី​ព្រម​ព្រៀង​​នៅ​ក្នុង​ជម្លោះ​​នៅឧបទ្វីប​កូរ៉េ​ វិល​ទៅរក​​កិច្ច​ពិភាក្សា​គ្នា​ឡើងវិញ​ នៅ​ក្នុង​ការ​ដោះស្រាយ​​បញ្ហា​សន្និភាព​។ លោក​កុយ គួង​ អ្នក​នាំពាក្យ​​ក្រសួង​ការបរទេស​កម្ពុជា​និយាយ​។​​

“កម្ពុជា​ជម្រុញ​ឲ្យ​គ្រប់​ភាគី​​វិល​ទៅរក​ការចរចាលើតុក​ ដើម្បី​​ដោះស្រាយ​បញ្ហា​សន្ដិភាព និង​​រក្សា​សន្ដិភាព​ និង​​ឋិរភាព​ នៅ​ក្នុង​ឧបទ្វីប​កូរ៉េ”។ នេះ​បើតាម​លោក​កុយ គួង​ និយាយ​ប្រាប់​អ្នក​សារព័ត៌មាន​។​

ការ​អំពាវនាវ​នេះ​ គឺ​ភ្លាមៗបន្ទាប់​ពី​​ភាព​តានតឹង​នៅ​ក្នុង​ឧបទ្វីប​កូរ៉េ​ កាលពីថ្ងៃសៅរិ៍​។ ​​កូរ៉េខខាងជើង​​ បាន​ប្រកាស​​​ “សង្គ្រាម​” ប្រឆាំង​​នឹង​​សាធារណៈរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)​ ហើយ​កាល​ពី​ថ្ងៃអង្គារិ៍​ម្សិលមិញ​នេះ កូរ៉េ​ខាង​ បាន​ប្រកាស​​​​សាជាថ្មី​ពីការ​ផុយ​ស្រួយ​នៃការ​បាញ់​​នុយក្លេអ៊ែរ​ ដែល​ការ​បាញ់​នេះ​​ឋិត​នៅ​ក្រោម​កិច្ចព្រម​ព្រៀង​៦ភាគី​ ដែល​​បាន​ពិភាក្សា​ កាល​ពី​អំឡុង​ខែតុលា ឆ្នាំ​២០០៧​។​

ទន្ទឹម​នឹង​ស្ថានភាព​តាន​តឹង​នៅ​ឧបទ្វីបកូរ៉េ​នេះ កម្ពុជា​​មិន​មាន​ផែន​ការ​ជម្លៀស ឬ​បាន​ប៉ាន់​ប្រមាណ​ពី​អ្នក​ធ្វើ​ការ​ និង​សិស្ស​ដែល​សិក្សា​នៅ​សាធារណរដ្ឋ​កូរ៉េ​នៅឡើយ​ទេ។​

ប្រហែល​ជា​១៩,៨៥០នាក់ ដែល​ជា​ពលករ​ទេសន្ដប្រវេសន៍​កម្ពុជា បាន​ទៅ​ធ្វើការ​នៅ​ក្នុង​​ប្រទេស​កូរ៉េខាង​ត្បូង​។ នេះ​បើ​យោង​តាម​​ក្រសួង​ការងារ​​ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ខណៈតួលេខ​នេះ​មិនរាប់​បញ្ចូល​​ចំនួន​សិស្ស​​នោះទេ៕​

ប្រភពXinhua:

បកប្រែ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s