កូរ៉េខាងជើង​​ហាម​កម្មករ​កូរ៉េ​ខាង​ត្បូង​ចូល​តំបន់​គែសង

ឧបទ្វីប​កូរ៉េ៖ កូរ៉េ​ខាង​ត្បូង​បាន​ហាម​​កម្មករ​កូរ៉េ​ខាង​ត្បូង​​​ចូល​ទៅ​កាន់​តំបន់​ ​ឧស្សាហកម្ម រួមនៅទីក្រុង​គែសង​(Kaesong) ស្ថិតនៅតាមតំបន់ព្រំដែន របស់កូរ៉េខាងជើង ហើយបានអនុញ្ញាតឲ្យកម្មករ ទាំងនោះចាកចេញទៅ​កាន់ទីក្រុង​សេអ៊ូល​របស់ប្រទេសកូរ៉េខាងត្បូងវិញ។ ​នេះបើតាមការលើក​ឡើងពីក្រសួងបង្រួប​បង្រួមជាតិរបស់​កូរ៉េខាងត្បូង​​នៅថ្ងៃពុធ។

A South Korean truck returns after being rejected to enter the joint industrial complex at the DPRK's border town of Kaesong, in Paju, Gyeonggi province of South Korea, April 3, 2013. The Democratic People's Republic of Korea (DPRK) banned South Korean workers' entrance to the joint industrial complex at the DPRK's border town of Kaesong, only allowing the workers to leave Kaesong for Seoul, the Unification Ministry said on Wednesday. (Xinhua/Park Jin-hee)
A South Korean truck returns after being rejected to enter the joint industrial complex at the DPRK’s border town of Kaesong, in Paju, Gyeonggi province of South Korea, April 3, 2013. The Democratic People’s Republic of Korea (DPRK) banned South Korean workers’ entrance to the joint industrial complex at the DPRK’s border town of Kaesong, only allowing the workers to leave Kaesong for Seoul, the Unification Ministry said on Wednesday. (Xinhua/Park Jin-hee)

យោង​តាម​​គេហទំព័រ​របស់​ Xinhua បាន​ដក​ស្រង់​សម្ដី​របស់​លោក​គីមយ៉ុងសឿក​​ថា “កាលពីព្រឹកមិញ​នេះ កូរ៉េខាងជើង​បានផ្តល់ព័ត៌មានមកយើងថា កម្មករកូរ៉េខាងត្បូង​ត្រូវ​ហាមឃាត់  មិន​ឲ្យចូលទៅក្​នុងតំបន់​ឧស្សាហកម្ម​គែសង ហើយពួកគេត្រូវបានអនុញ្ញាតឲ្យចេញពីទីនោះទៀតផង”។

ការធ្វើបែបនេះ គឺ​ក្នុងន័យឆ្លើយតបចំពោះភាពតានតឹង ដែលកាន់តែកើនឡើងខ្លាំងរវាងកូរ៉េទាំងពីរ​។ នេះ​ជាការ​លើកឡើង​របស់​ លោក​​គីម ​យុងសឿក អ្នកនាំពាក្យក្រសួង​បង្រួបបង្រួមជាតិកូរ៉េខាងត្បូង។​

លោកគីម តំណាងឲ្យរដ្ឋាភិបាល កូរ៉េខាងត្បូង​បានសម្តែង​នូវការ​សោកស្តាយជាខ្លាំងជុំវិញ​ការបរាជ័យនៃទំនាក់ទំនង តាមព្រំដែនដែលជាតំបន់សេដ្ឋ កិច្ចចម្រុះរវាងកូរ៉េទាំងពីរ។ កូរ៉េខាងត្បូងបានអះអាងថា ពេលនេះខ្លួន​នឹងធ្វើ​អ្វីគ្រប់​បែប​យ៉ាងដើម្បីការពារសុវត្ថិភាពដល់កម្មករទាំងអស់នៅតំបន់ខាងលើនេះ។​

តាមពិត​ទៅ​ផ្លូវ​ចូល​ទៅកាន់​តំបន់​នោះ​ត្រូវ​បាន​ហាម​ឃាត់​អស់​រយៈពេល​៤ថ្ងៃ​មក​ហើយ​ បន្ទាប់​ពី​​លោក​Pyongyang គំរាម​​បិទ​​តំបន់​ឧស្សាហកម្ម​នៅ​ជុំវិញ​ព្រំដែន​កូរ៉េខាង​ជើង​ នៃ​តំបន់​គែសង​ ដែល​មាន​​ក្រុមហ៊ុន​ កូរ៉េខាងត្បូង​ប្រហែល​ជា​១២០​ក្រុមហ៊ុន​​ ហើយ​ក៏​​​មាន​កម្មករកូរ៉េខាងជើង​​ប្រមាណ​ជា​​៥ម៉ឺន​៤ពាន់​នាក់​ ដែល​បាន​​ធ្វើ​ការ​នៅ​ទី​នោះ​ដែរ​​​៕

ប្រភព៖ Xinhua

បកប្រែ៖ ប៊ិន ប៊ុណ្ណា​

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s