គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស​៥៥៦នាក់ក្នុងអំឡុងត្រីមាសឆ្នាំ២០១៣

(ភ្នំពេញ)៖ គ្រោះ​ថ្នាក់​នៅ​លើ​ដងផ្លូវ​ក្នុង​ប្រទេស​កម្ពុជា បាន​សម្លាប់​មនុស្ស​ប្រមាណ​ជា​៥៥៦​នាក់​ នៅ​ក្នុង​​អំឡុង​ត្រីមាស​ឆ្នាំ​២០១៣​នេះ​។ តួលេខ​នេះ​ថយចុះ​០.៥​% បើប្រៀប​ធៀប​នឹង​រយៈពេល​ដូចគ្នា​​កាល​ពីឆ្នាំ​មុន​ដែល​មាន​៥៥៩​នាក់​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ចរាចរណ៍​។​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​សណ្ដាប់​ធ្នាប់​ នៃ​​​ក្រសួង​មាផ្ទៃ​ ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ ក្នុង​សប្ដាហ៍​នេះ។​

ប្រហែល​ជា​១,១៥៩​ ករណី បាន​គ្រោះ​ថ្នាក់​នៅលើ​ដងផ្លូវ​ យោង​តាម​របាយការណ៍​អំឡុង​ខែ​មករា ដល់​ខែមី1នា​ ឆ្នាំ​២០១៣ ដែល​ថយចុះ​ចំនួន​៣% ពី​១,១៩៦​ករណី ក្នុង​អំឡុង​រយៈពេល​ដូច​គ្នា កាលពីឆ្នាំ​មុន​។​ នេះបើតាម​របាយការណ៍​ខាង​លើ​។​

ក្រៅ​ពី​អ្នក​ស្លាប់​ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍ គឺ​​មាន​អ្នក​រងបួស​ប្រមាណ​១,៨៦៩​នាក់​ផ្សេង​ទៀត​ ដែលចំនួន​នេះ​មាន​ការ​ថយចុះ​ចំនួន​៨%​ ពី​២,០៣០​នាក់​។​

លោកព្រាប​ ច័ន្ទវិបុល ប្រធាន​នាយកដ្ឋាន​ដឹក​ជញ្ជូន​​ផ្លូវគោក នៃក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​​ បាន​និយាយ​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​មក​ពី​ការ​បើងបរ​ហួស​ល្បឿន​កំណត់, បើក​បរ​មាន​ជាតិ​ស្រវឹង និង​បើកបរ​ដោយ​មានកា​រធ្វេសប្រហែស​។​​​

“ទោះ​បី ជា​យ៉ាង​នេះ​ក៏ដោយ​ ក៏​យើង​ឃើញ​ថា ស្ថានភាព​មាន​ការប្រសើរ​តិចតួច​ ដោយ​​អ្នក​ស្លាប់​ថយចុះ​ និង​អ្នក​រង​របួស​​ក៏​មាន​ការ​ថយចុះ​បើប្រៀប​ធៀប​រយៈពេល​ដូច​គ្នា​​នេះ​ កាលពីឆ្នាំ​មុន​”​។ លោក​ព្រាប ច័ន្ទវិបុល​ បាន​និយាយ​ប្រាប់​​គេហទំព័រ​Xinhua តាម​ទូរស័ព្ទ​។ ស្ថានភាព​ប្រសើរ​តិចតួច​នេះ​ ដោយ​សារ​តែ​រាជរដ្ឋាភិបាល​​បាន​ខិត​ខំ​ផ្សព្វផ្សាយ​អំពី​ច្បាប់​ចរាចរណ៍​ជើង​គោក និង​​​ផល​ពិបាកនានា​​​ ពីគ្រោះ​ថ្នាក់​នៅ​លើ​ដងផ្លូវ​។

យោង​តាម​លោក​ព្រាប ច័ន្ទវិបុល បាន​បញ្ជាក់​ថា រថយន្ដ​ធន់​តូច រយថន្ដ​ដឹក​ទំនិញ និង​រថយន្ដ​ក្រុង​ បាន​ចុះ​បញ្ជី​សរុប​មាន​ចំនួន​​៣៥១,៤៥០​គ្រឿង និង​ម៉ូតូ​បាន​ចុះ​បញ្ជី​សរុប​ចំនួន​​១.៨២​លាន​គ្រឿង​។​

គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​កម្ពុជា​ត្រូវ​បាន​គេ​អះអាង​ថា មនុស្ស​ចំនួន​១,៨៩៤​នាក់​ បាន​ស្លាប់​នៅ​ក្នុង​ឆ្នាំ​២០១២​។ លោកត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង​សាធារណៈការ​នឹង​ដឹក​ជញ្ជូន​បាន​​និយាយ​កាល​ពី​សប្ដាហ៍​មុន​ថា គ្រោះថ្នាក់​ចរាចរណ៍​បាន​បណ្ដាល​ប្រទេស​នេះ​ ខាត​បង់​ប្រាក់​ប្រហែល​៣០០​លាន​ដុល្លារ​ ក្នុង​១ឆ្នាំ​៕​

ប្រភព៖ Xinhua

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s