ថៃព្រមាន​​កម្ពុជា​​លើ​ផែនការ​គ្រប់គ្រង​​ប្រាសាទ​

បាងកកប៉ុស្ដិ៍៖ ប្រទេស​ថៃ​ កំពុង​ព្រមាន​​កម្ពុជា​​ជាថ្មី​លើ​​​ផែន​ការ​​គ្រប់​គ្រង​ប្រាសាទ​ព្រះ​វិហារ​ ដោយថា ដរាបណា​​​​តុលាការ​​យុត្តិធម៌​អន្ដរជាតិ​ ដែល​ហៅកាត់​ (ICJ) នៅ​មិនទាន់​សម្រេច​​អំពី​ទឹក​ដី​ជាប់​តំបន់​ប្រសាទ​ដ៏វ័យ​ចំណាស់​មួយ​នេះ​។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​កាសែត​បាងកក​ប៉ុស្ដិ៍​បាន​ឲ្យដឹង​នៅ​ថ្ងៃ​ទី​០៤ ខែមេសា ឆ្នាំ​២០១៣​​នេះ​។​

ការព្រមាន​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​​កម្ពុជា​​នឹង​ធ្វើ​ជាម្ចាស់ផ្ទះ​​ សម័​យប្រជុំ​ពេញ​អង្គ​លើក​ទី​៣៧ នៃ គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក​ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ ពី​ថ្ងៃទី​១៦-២៧ ខែមិថុនា ឆ្នាំ​២០១៣​ នៅភ្នំពេញ និង​ខេត្ត​សៀម​រាប​​។

​រដ្ឋលេខាធិការ​​អចន្ដ្រៃ​​សម្រាប់​ធនធាន​ធម្មជាតិ​ និង​បរិស្ថាន​ លោក​Chote Trachoo បាន​និយាយថា ប្រសិន​បើ​​បញ្ហា​នេះ​ត្រូវ​បាន​លើកឡើង​នៅ​ក្នុង​កិច្ចប្រជុំ​នោះ គណៈប្រតិភូ​ថៃ​នឹង​ត្រូវ​ដើរ​ចេញ​ពី​​កិច្ចប្រជុំ​នេះ​។ ​​​

គណៈប្រតិភូ ​ដែល​ដឹកនាំ​ដោយ​រដ្ឋមន្រ្តី​​ក្រសួង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ថៃ​ លោក​​Preecha Rengsomboonsuk បាន​អំពាវនាវ​​​កាល​ពីម្សិលមិញ​នេះថា ថៃ​​បាន​រៀប​ចំ និង​មាន​​​គម្រោង​​ច្បាស់​លាស់​ហើយ​​លើ​បញ្ហា​នេះ​។​​​​ “យើង​ផ្ញើ​សារ​ទៅ​កាន់​ប្រទេស​កម្ពុជា”។ នេះ​ជាការ​លើក​ឡើង​របស់​​លោក​Chote។

គណៈប្រតិភូថៃ​​​ធ្លាប់​បាន​ដើរ​ចេញ​ពី​កិច្ចប្រជុំ​រួច​មក​ហើយ​ ​​កាលពី​អំឡុង​ឆ្នាំ​២០១១​ ពេល​ដែល​អតីតរដ្ឋ​​​មន្រ្តី​ក្រសួង​បរិស្ថាន​ និង​ធនធាន​ធម្មជាតិ​ថៃ បាន​ដឹក​នាំ​​ក្រុម​​ថៃ​ទៅ​​ចូលរួម​សម័​យប្រជុំ​ពេញ​អង្គ​លើក​ទី​៣៥ នៃគណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ទីក្រុង​​ប៉ារីស៕

ប្រភព៖ បាងកកប៉ុស្ដិ៍

បកប្រែ៖ ប៊ិន ប៊ុណ្ណា

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s