ទឹកជំនន់​សម្លាប់​មនុស្ស​៤៦នាក់​នៅ​អាហ្សង់ទីន

អាហ្សង់ទីន៖ យោងតាមសេចក្ដីរាយការណ៍​របស់​​​គេហទំព័រ​ Xunhua​ បាន​រាយការណ៍ថា យ៉ាងហោចណាស់​មនុស្ស​​ជាង​៤០​នាក់​បាន​ស្លាប់​​ ដោយ​សារ​តែ​គ្រោះ​ជំនន់ទឹកភ្លៀង​​​នៅ​ក្រុង ​​Buenos Aires ប្រទេស​អាហ្សង់ទីន​​ បន្ទាប់​ពី​ភ្លៀង​ជាប់​ៗ​គ្នា​​​មាន​កម្ពស់​រហូតដល់​៤០​សង់ទីម៉ែត្រ​​។ អាជ្ញាធរ​​ក្នុង​ខេត្ត​បញ្ជាក់​កាល​ពីថ្ងៃពុធ​ម្សិលមិញ​នេះ។​

ភ្លៀង​ធ្លាក់​ខ្លាំង​ចន្លោះ​ពី​ថ្ងៃ​អង្គារ​ ដល់​ថ្ងៃ​ពុធ​ នៅ​ក្នុង​​ក្រុង​Buenos Aires និង​​ទីប្រជុំ​ជន​La Plata ដែល​មាន​ចំងាយ​ប្រមាណ​ជា​៦០គីឡូម៉ែត្រ​ភាគី​និរតី​នៃ​រដ្ឋ​ធានី​ របស់​ប្រទេស​អាហ្សង់ទីន។​​

Automobiles remain stranded in a flooded area, after a storm, in La Plata, 63 km south of Buenos Aires, Argentina, on April 3, 2013. (Xinhua/TELAM)
Automobiles remain stranded in a flooded area, after a storm, in La Plata, 63 km south of Buenos Aires, Argentina, on April 3, 2013. (Xinhua/TELAM)

លោក Daniel Scioli អភិបាល​ក្រុងBuenos Aires បាន​និយាយ​ថា យ៉ាង​តិច​មនុស្ស​៣៥នាក់​ស្លាប់​​ នៅក្នុង​ក្រុង​​ឡា ផ្លាតា​ ដែល​ភាគ​ច្រើន​ឋិត​នៅ​ក្នុង​សង្កាត់Tolosa។​

អាជ្ញាធរ​មូល​ដ្ឋាន​បាន​រក​ឃើញ​មនុស្ស​៦នាក់ផ្សេង​ទៀត​ កាលពីយប់​ថ្ងៃអង្គារ ក្នុង​ក្រុងBuenos Aires ហើយ​បីនាក់​ផ្សេង​​ទៀត​​រក​ឃើញ​កាលពីថ្ងៃ​ពុធ​។​

កាលពីថ្ងៃពុធ នៅ​វេលាម៉ោង​ប្រមាណ​ជា​១៣:៥០​នាទី​រសៀល​ ម៉ោង​ក្នុងស្រុក​ អ្នក​តាំង​ទីលំនៅ​ប្រហែល​ជា​២៥០០នាក់ នៅក្នុង​តំបន់La Plata បាន​​ចាកចេញ​ពី​លំនៅដ្ឋាន​ ដោយ​សារ​តែ​ទឹក​ជំនន់​ពន្លិច​ផ្ទះ​របស់​ពួកគេ​។​

បន្ថែម​លើ​នេះ អ្នក​តាំង​ទី​លំនៅ​ប្រហែល​ជា​២សែន​៨ម៉ឺន​ នៅ​ក្នុង​ក្រុង​ Buenos Aires បាន​រង​ផល​ប៉ះពាល់​​ដោយ​សារ​​ជំនន់​ទឹក​ភ្លៀង។ នេះបើយោង​តាម​របាយការណ៍​របស់​ក្រសួង​ផែន​ការ​៕​

ប្រភព៖ Xunhua

បកប្រែ៖ ប៊ិន ប៊ុណ្ណា

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s