សហរដ្ឋអាមេរិកបា្ររព្ធទិវាកម្មសិទ្ធិបញ្ញាពិភពលោក

ភ្នំពេញ៖ យោងតាម​ស្ថានទូត​អាមេរិក​ប្រចាំ​​នៅ​រាជធានី​ភ្នំពេញ​បាន​ឲ្យដឹង​នៅថ្ងៃនេះថា ស្ថានទូតសហរដ្ឋអាមេរិក ការិយាល័យ​​​ប៉ាតង់ និង​យីហោ​សហរដ្ឋអាមេរិក ក្រសួងពាណិជ្ជកម្ម កម្ពុជា ក្រុមហ៊ុន Westec Media និង​សមាគម​​ភាព​យន្ត (MPA) នឹងចូលរួមក្នុងសិក្ខាសាលាមួយ​ស្តីពីទិវាកម្មសិទ្ធិ​បញ្ញា​ពិភពលោក ដែល​មាន​ឈ្មោះ​ថា “សារៈសំខាន់​នៃកម្មសិទិ្ធបញ្ញាសំរាប់ការអភិវឌ្ឍ​វប្បធម៌ សង្គម និង​សេដ្ឋកិច្ច” នៅថ្ងៃនេះ គឺថ្ងៃសុក្រ ទី២៦ មេសា វេលាម៉ោង ៣ រសៀល នៅក្រសួង​ពាណិជ្ជកម្ម។

លោក Jeff Daigle អនុប្រធានស្ថានទូតអាមេរិក នឹងចូលរួមជាមួយ​មន្រ្តីរដ្ឋាភិបាល​កម្ពុជា និស្សិត​សាកល​វិទ្យាល័យ សាស្រ្តាចារ្យ ហើយនិង​ក្រុមអ្នក​សិល្បៈ​ដើម្បី​រំលឹក​​ឱកាសនេះ។ ក្រុមហ៊ុន Westec Media នឹង​រៀបចំ​ការបញ្ចាំងភាពយន្ត​ពិសេស​មួយមានចំណងជើងថា Oblivion នៅរោងភាពយន្ត Legend Theatre របស់ខ្លួន ​ក្នុងថ្ងៃនេះ ដើម្បីជំរុញ​ការ​ការពារ​​កម្មសិទ្ធិបញ្ញា ក្នុងឧស្សាហកម្មភាពយន្ត។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​ប្រកាស​ព័ត៌មាន​បាន​ឲ្យដឹង​ថា ទិវាកម្មសិទ្ធិបញ្ញាពិភពលោកគឺជាគំនិត​ផ្តួចផ្តើម​របស់អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក ហើយ​ត្រូវបាន​អបអរ​រាល់ឆ្នាំ នៅថ្ងៃទី ២៦ ខែមេសា តាំង​ពី​ទិវានេះត្រូវបានបង្កើតអោយមានឡើង នៅឆ្នាំ​២០០១។ ទិវានេះ​គឺជាឱកាស​សំរាប់ធ្វើការ​ឆ្លុះបញ្ចាំង​ទៅលើ​សារៈសំខាន់នៃការបញ្ចូលរបៀបថ្មី និង​អបអរតួនាទី​សំខាន់​នៃ​កម្ម​សិទិ្ធបញ្ញា នៅក្នុងជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​របស់យើង។

Oblivion  គឺជាភាពយន្តបែបវិទ្យាសាស្រ្ត ដែលមានឈ្មោះ Tom Cruise, Morgan Freeman, Olga Kurylenko និង Andrea Riseborough ជាអ្នក​សំដែង។ Jack Harper (Cruise) ស្ថិតក្នុង​ចំណោម​អ្នកជុសជុល​​យន្តហោះគ្មានមនុស្សបើកចុងក្រោយនៅលើផែនដី ជាផ្នែក​មួយ​នៃប្រតិបត្តិការ​ធំមួយ ដើម្បី​ទាញយកធនធានសំខាន់ៗ បន្ទាប់ពីមានសង្គ្រាមរាប់ទសវត្សប្រកប​ដោយការគំរាមកំហែងគួរអោយខ្លាច ដែល​គេស្គាល់ថា Scavs។ នៅពេលគាត់​ជួយសង្រ្គោះជន​ចំឡែក​​ដ៏ស្រស់ស្អាតម្នាក់​ពីយានដែលបានធ្លាក់ ការ​ប្រឈម​មុខជាមួយនឹងអតីតកាលនាំគាត់​ក្នុង​ដំណើរនៃការធ្វើការរំដោះ និង​របក​គំហើញ ក្នុងពេល​ដែលគាត់​តស៊ូដើម្បីសង្រ្គោះមនុស្សជាតិ៕

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s