ជឿ​​អត់​ថា ​មាន​ស្រី​ស្អាត​​​សុដន់​បី​​?

នារី​វ័យ​ក្មេង​ម្នាក់​មក​ពី​ទី​ក្រុង​ Toronto ​​ប្រទេស​កាណាដា​ ​ចាប់​ផ្តើម​ល្បី​ឈ្មោះ​ បន្ទាប់​ពី​បាន​ចូល​រួម​ក្នុង​ការ​សម្ពោធ​ខ្សែ​ភាពយន្ត​មួយ​ដែល​មាន​ចំណង​ ជើង​ថា​ “Total Recall”​។ ការ​ដែល​ធ្វើ​ឲ្យ​នាង​ល្បី​ឈ្មោះ​នោះ​គឺ​ នាង​បាន​បង្ហាញ​ខ្លួន​ជាមួយ ​និង​សុដន់​ធំៗ​ចំនួន​បី​ជាប់​គ្នា​ ដែល​ខុស​ពី​មនុស្ស​ស្រី​ធម្មតា​។

Image

 

នារី​វ័យ​ក្មេង​ដែល​មាន​សុដន់​៣​នោះ​ឈ្មោះ​ថា​ Kaitlyn Leeb ​អាយុ ​២៤​ឆ្នាំ​បាន​និយាយ​ឲ្យ​ដឹង​ថា​ នាង​ពិត​ជា​មាន​ការ​ធុញ​ទ្រាន់​នឹង​សំណួរ​ឆ្កួតៗ​ពី​មនុស្ស​ម្នា​ដែល​ចាត់​ ទុក​នាង​ថា​ មាន​សុដន់​បី​ជាប់​គ្នា​នោះ​ណាស់​។ នាង​បាន​បន្ត​ថា​ អ្នក​ខ្លះ​បាន​សួរ​នាង​ថា​ តើ​សុដន់​ទាំង​បី​នោះ​ជា​របស់​ពិតៗ​អត់? ឯ​អ្នក​ខ្លះ​សួរ​ថា​ នាង​វះ​កាត់​ថែម​សុដន់​មួយ​ទៀត​ឬ?

គូ​ដណ្ដឹង​ របស់​​ Leeb​ បាន​ឲ្យ​ដឹង​ដែរ​ថា​ មនុស្ស​ភាគ​ច្រើន​គិត​ថា​ នាង​ជា​ស្រី​ខូច​។ ពាក្យ​ទាំង​នោះ​ពិត​ជា​ធ្វើ​ឲ្យ​លោក​មិន​ពេញ​ចិត្ត​ឡើយ​។ ការ​ពិត​សុដន់​ទាំង​បី​នោះ​គឺ​ជា​សុដន់​សិប្បនិម្មិត​​ដែល​ត្រូវ​ចំណាយ​ពេល​ ៥​ ម៉ោង​ដើម្បី​ធ្វើ​ឲ្យ​វា​ដូច​ធម្មជាតិ​បែប​នេះ​។ ដូច​នេះ​ សុដន់​ទាំង​បី​នោះ​គ្រាន់​តែ​ជា​វត្ថុ​សិប្បនិមិត្ត​​​របស់​តួអង្គ​មួយ​ ក្នុង​ភាពយន្ត​ដែល​នាង​​ត្រូវ​ដើរ​តួ​ប៉ុណ្ណោះ​​៕
ប្រែ​សម្រួល​៖ សរ​ សុគន្ធី

ប្រភព​៖ http://news.sabay.com.kh/articles/434339

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s