ចុងសប្ដាហ៍​នេះ​ ទៅលេង​ខេត្ត​មណ្ឌល​គីរី​ ម៉េចដែរ?

ថ្ងៃ​នេះ​ ខ្ញុំ​នឹង​នាំ​អារម្មណ៍​មិត្ត​អ្នក​អាន​ទាំង​អស់​ទៅ​លេង ​ខេត្ត​មណ្ឌលគីរី​ ដែល​ជា រមណីយដ្ឋាន​បែប​​ធម្មជាតិ។ តើ​ដឹង​ថា នៅ​ខេត្ត​មណ្ឌល​DSCF5618គីរី​មាន​កន្លែង​កម្សាន្ត​ណា​ខ្លះ​ដែរ​ទេ? មិន​ខ្វះ​នោះ​ទេ កន្លែង​កម្សាន្ដ​ និង​សប្បាយ​នោះ គឺ​នៅ​ពេល​ដែល​គេ​និយាយ​ពី​ខេត្ត​មណ្ឌល​គីរី​ គឺ​គេ​នឹង​នឹក​ឃើញ​មុន​គេ​គឺ​ទឹក​ជ្រោះ​ប៊ូស្រា។ ទឹក​ជ្រោះ​ប៊ូស្រា មាន​ចម្ងាយ​ប្រមាណ​​៤៣​គ.ម ពីទីរួមខេត្ត ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គ្រួស​ក្រហម​ក្នុង​ខេត្ត​មណ្ឌល​គីរី។ ទឹក​ជ្រោះ​នេះ​ចែក​ចេញ​ជា​បីដំណាក់។

ដំណាក់​ទី​១៖ ហូរ​ធ្លាក់​ក្នុង​កម្ពស់​៨​ ទៅ​១២​ម ដែល​មាន​មុខ​កាត់​ទទឹង​១៥ម នៅ​រដូវ​​វស្សា​ និង​កម្ពស់​ពី​១០​ទៅ​១៥ម នៅ​រដូវ​ប្រាំង។

ដំណាក់​ទី២៖ ទឹក​ហូរ​ធ្លាក់​ពី​កម្ពស់​១៥​ ទៅ​២០​ម និង​មុខ​កាត់​១៣​ម នៅ​រដូវ​ប្រាំង។ ទឹក​ធ្លាក់​ទី​២ មាន​ចំងាយ​ប្រមាណ​ជា​​១៥០ម ពីទឹក​ធ្លាក់​ទី​១។

ដំណាក់​ទី៣៖ ទឹក​ហូរ​ធ្លាក់​មាន​ល្បឿន​លឿន​ខ្លាំង​ជាង​ល្បាក់​ទី​២។ ល្បាក់​នេះ​យើង​មិន​អាច​ទៅ​ដល់​បាន​ទេ ព្រោះ​ជា​តំបន់​​ព្រៃក្រាស​ ខ្វះ​មធ្យោបាយ​ធ្វើ​ដំណើរ​​ និង​តំបន់​គ្រោះ​ថ្នាក់​​នៃ​ពពួក​សត្វព្រៃ។

តំបន់​រមណីយដ្ឋាន​​ទឹក​ជ្រោះ​ប៊ូស្រា​នេះ អាច​ទៅ​កម្សាន្ត​​នៅ​រដូវ​ប្រាំង ព្រោះ​វា​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​។

 

Bin Bunna and Monika

សូម​ណែនាំ​ត្រឹម​រមណីយដ្ឋាន​ទឹក​ជ្រោះប៊ូស្រា​ត្រឹម​នេះ​សិន ហើយ​ខ្ញុំ​នឹង​នាំ​អារម្មណ៍​លោក​អ្នក​នៅ​រមណីយដ្ឋាន​ផ្សេង​ក្នុង​ខេត្ត​ មណ្ឌល​គីរី​នៅ​សប្ដាហ៍​ក្រោយ​ទៀត៕

Monika

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s