ឧទិសកុសលជូនអ្នកមានគុណ និង ញាតិ៧សន្ដាន ចំថ្ងៃឆេងម៉េង ចិន

មែនទែនទៅ ឆេងម៉េង មានតែជនជាតិចិនទេ ដែលគេធ្វើជួបជុំ ដូចភ្ជុំខ្មែរ ប៉ុន្ដែវប្បធម៌មួយនេះក៏បានហូរចូលមកប្រទេសកម្ពុជា ក្រោយចិន ផ្សារភ្ជាប់សាច់ឈាមខ្មែរ តាំងពីយូរយាណាស់មកហើយ ទើបគេហៅថា ខ្មែរសែស្រឡាយចិន។

ម៉្លោះហើយ ការជួបជុំ ក្រុមគ្រួសារ ទូច ប៊ិន ក៏មិនខុសនឹងខ្មែរសែស្រឡាយចិនដ៏ទៀតដែរ បានមកប្រក់ផ្នូរ ប៉ុន្ដែប្រឡាយកាត់បន្ដិច គឺប្រក់ចេតិយ នៃវប្បធម៌ខ្មែរ និង ចិន។ មិនថ្វីទេ ន័យតែមួយគឺ ចង់ឧទិសកុសល ជូនលោកអ្នកមានគុណ ដែលបានចែកឋាន ទៅ មានលោកឪពុក ទូច ប៊ិន អ្នកម៉ាក់ នន់ យ៉េន បងប្រុស ប៊ិន សុកល និង ញាតិទាំង ៧សន្ដានផ្សេងទៀត កាលពីថ្ងៃទី ៣១ ខែមីនា ២០១៩ នៅស្រុក ខ្សាច់កណ្ដាល ខេត្តកណ្ដាល។

សូមទស្សនារូបភាព៖

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.