Category Archives: អប់រំ និង ការងារ

ការប្រលង​បាក់ឌុបនៅថ្ងៃទី០២ កាន់តែអាក្រក់​ជាង​ថ្ងៃទី០១​

ភ្នំពេញ៖ បើទោះ​​បីជា​មាន​ការ​ហាម​ឃាត់​នូវក្នុង​បទបញ្ជា​ និងក្រុម​មន្រ្តី​រដ្ឋាភិបាល​​អះអាង​ថា ការប្រលង​នៅបាក់ឌុប​នៅប៉ុន្មាន​ថ្ងៃនេះ​ ប្រព្រឹត្តិទៅ​ដោយ​រលូន​ក្ដី​ ក៏ប៉ុន្ដែ​លោក​រ៉ុងឈុន​ ​លើកឡើង​ថា ការប្រលង​បាក់ឌុបនៅ​​ថ្ងៃនេះ កាន់តែអាក្រក់​ជាងថ្ងៃម្សិលមិញ​។

ការប្រលង​មធ្យម​សិក្សា​ទុតិយភូមិ​បានឈាន​ចូល​មក​ដល់​ថ្ងៃទី​០២​ហើយ​នៅ​ថ្ងៃនេះ ប៉ុន្ដែ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​​លោករ៉ុង​ឈុន​ ​និយាយ​ថា ការប្រលង​​​ប្រព្រឹត្តិទៅ​​ដោយធូររលុង ដោយ​បេក្ខជន បេក្ខនារី មួយចំនួន​នៅតែ​អាច​​លួច​មើល​សំណៅឯកសារ និង​​ប្រើប្រាស់​ទូរស័ព្ទ​​ក្នុងពេលប្រលង​​ដដែល។​ ទន្ទឹមនឹង​នេះ នៅក្នុងបន្ទប់​ប្រលង​មានការ​រៃអង្គាស​ប្រាក់​ឲ្យ​គ្រូបន្ទុក​ថ្នាក់ ឬអនុរក្ស​ ដោយ​ក្នុង​ម្នាក់​ចំណាយ​ប្រាក់​៥ពាន់​រៀល​ ក្នុង​១មុខវិជ្ជា។​

លោករ៉ុង ឈុន បន្ដថា អ្វីដែល​​​ធ្លាប់​​កើតមាន​នៅតែមាន ហើយកាន់តែធ្ងន់ធ្ងរ និងគ្មានអ្វី​ដែល​ប្រសើរឡើងនោះទេ។  ការ​​ប្រមូល​​​​​​លុយ ការគ្រប់គ្រង់វិញ្ញាសារ​មិនបាន​ល្អ​ និងការ​ធ្វើ​ចំលើយ​បង្ហោះតាម​ប្រព័ន្ធFacebookសព្វ​​​​បែប​​យ៉ាងគឺ​កាន់​តែអាក្រក់​សម្រាប់​ការ​ប្រលងបាក់ឌុប​។​

លោក រ៉ុង ឈុនឲ្យដឹងទៀតថា ក្រោយពីបានទទួលព័ត៌​មានរយៈពេលប៉ុ​ន្មាន​ម៉ោង​​​មុនរួចមក ឃើញថា បេក្ខជនមានសេរីភាពក្នុងការកាន់ទូរស័ព្ទដៃ​សេរី​ទំនើបៗ ដើម្បីទទួល ចំលើយឬសារពីអ្នកខាងក្រៅ ស្ទើរតែគ្រប់​មណ្ឌល​ទាំងអស់​នៅទូទាំងប្រទេសកម្ពុជា ។

ប្រភពព័ត៌មានដដែលឲ្យដឹងទៀតថា តាមការអះអាង​របស់សកម្មជន​លោក​ពី​បណ្ដា​ខេត្តនានា ដូចជា ខេត្តកំពង់ធំ បាត់ដំបង តាកែវ ឃើញថា មាន​បែក​ធ្លាយ​​​វិញ្ញាសារ២ទៀត គឺ ភាសាខ្មែរ និងគណិតវិទ្យា ហើយ​ក៏​​មាន​បង្ហោះ​នៅលើ Facebook ផងដែរ ។

លោករ៉ុង ឈុន​បញ្ញាក់ថា មូលហេតុដែលនាំឲ្យវិញ្ញាសារបែក គឺមកពីក្រសួង  អស​​​​ម​​​​​​​ត្ថភាព​​​​​ឬមានចេតនាតែម្ដង។ លោក​រ៉ុងឈុន​ បាន​លើកឡើង​ទៀត​​ថា លោក​បានផ្ដល់យោបល់ឬ អនុសាសន៍យ៉ាង​ច្រើន​មកហើយ តែ​ក្រសួង​​​មិនអនុវត្តន៍ទាំងអស់   ហើយរាល់អ្វី​​ដែល​បានកើតមាន​​ឡើងចំពោះ​​បញ្ហា​​​​នេះ គឺក្រសួង​ជាអ្នក​ទទួលខុសត្រូវ។

នៅពេលការប្រលងបានបញ្ចប់ លោករ៉ុង ឈុន និយាយថា លោកនឹងប្រមូល​ប្រមូលទិន្នន័យនានា ពីបណ្ដាញ​សកម្ម​ជន​​របស់ខ្លួន​ ដើម្បី​ធ្វើការ​វិភាគ​ទៅ​លើបញ្ហា​ទាំង​អស់នេះ បន្ទាប់​មក​នឹង​ធ្វើ​របាយការណ៍​ផ្ញើ​ទៅក្រសួងអប់រំ​ ដើម្បី​ឲ្យ​ក្រសួង​​មាន​វិធានការ​ណ៍លើបញ្ហានេះ។

ប៉ុន្ដែ​អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងអប់រំយុវជននិងកីឡាលោក សំ សេរីរ័ត្ន បាន​ច្រាន​ចោល​ចំពោះ ការ​លើកឡើង​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​​​កម្ពុជាឯករាជ្យ​នេះ។​ លោក​​បាន​និយាយ​​​ថា លោកពុំបាន​ទទួល​ព័ត៌មាន​ណាមួយ​ ដែលថា មានបែកវិញ្ញាសារនោះទេ។

លោក​ថា ជួន​កាល​មានគ្រូៗបានធ្វើ វិញ្ញាសារលក់ឲ្យសិស្ស​​មានភាពដូច​គ្នា​ខ្លះៗ​ទៅ​នឹង​វិញ្ញាសារ​ប្រលង​តែប៉ុណ្ណោះ​។ លោក សំសេរីរ័ត្ន បញ្ជាក់ថា គ្មាន​អ្វីដែល ខុស​ពីប្រ​ក្រតី​​​នោះទេ គឺការប្រលង​ប្រព្រឹត្តិទៅដោយរលូន​​តាំងពី​ថ្ងៃដំបូង​ រហូតដល់ថ្ងៃទី២​នេះ​ ។

គួរកត់សម្គាល់​ថា ដំណើរការ​​​ប្រលង​បាក់​ឌុប មាន​រយៈពេល​ ២ ថ្ងៃ កន្លះ គឺ​គិត​ចាប់ពី​ថ្ងៃ​ទី​៦ សីហា ដល់​ព្រឹក​ថ្ងៃទី​៨​សីហា ឆ្នាំ​២០១២​។ រីឯ​លទ្ធផល​នៃ​ការប្រលង នឹង​ប្រកាស នៅ​ថ្ងៃ​ទី​៣១ សីហា និង​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១២៕​

ភ្នំពេញថ្ងៃទី​០៧ ខែសីហា ឆ្នាំ​២០១២​

           អត្ថបទ៖ កញ្ញាចាន់ ឌី​

កែសម្រួល៖ ប៊ិន ប៊ុណ្ណា

ការប្រលង​បាក់ឌុប​ឆ្នាំ​នេះកើតមានភាព​មិនប្រក្រតី​ច្រើន​

 

ភ្នំពេញ៖ នៅថ្ងៃ​នេះ ជាថ្ងៃដំបូង​នៃការប្រលង​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) នៅថ្ងៃចាប់​ផ្ដើម​​ត្រូវ​បាន​មជ្ឈដ្ឋានានា​លើកឡើង​ថា ​ការប្រលង​​ឆ្នាំ​នេះ នៅតែកើតមាន​ភាពមិនប្រក្រតី​ជាច្រើន​។ ភាពមិ​នប្រក្រតី​ទាំង​នោះ​រួមមាន​ សិស្សានុសិស្ស​លួច​យក​សំណៅ​ឯកសារ​ចូល​ក្នុងបន្ទប់ប្រលង ប្រមូល​ប្រាក់​ឲ្យគ្រូ ឬអនុរក្ស​ និង​​បេក្ខជន​​នៅតែ​អាច​ប្រើ​​ទូរសព្ទក្នុងពេល​ប្រលង​​ បើទោះ​បទបញ្ជា​ប្រលង​បានហាម​ឃាត់​ក្ដី។​

កញ្ញាជ្រឹង ស្រីណា ជាបេក្ខនារី​​នៅមណ្ឌលប្រលង​វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែន​ផ្សារ​ដើម​​ថ្កូវ​ ក្នុង​រាជធានី​ភ្នំពេញ បាននិយាយថា កញ្ញា​​បាន​​ចំណាយ​​លុយ​​ចំនួន៩ពាន់រៀល​ ដើម្បី​ប្រមូល​ឲ្យ​គ្រូ​ នៅក្នុងបន្ទប់ប្រលង​ជាថ្នូរ​ទៅនឹង​ការ​លួច​មើល​សំណៅ​ឯកសារ​។ កញ្ញា​បញ្ជាក់​ថា ក្រៅ​ពី​កញ្ញា​ ក៏មាន​បេក្ខជន បេក្ខនារីផ្សេង​ទៀត​ បាន​លួច​មើល​សំណៅ​ឯកសារ​ក្នុងពេលប្រលង​បានយ៉ាង​ងាយ​​។ ប៉ុន្ដែ​​ការប្រើប្រាស់​ទូរសព្ទ​​ត្រូវ​បាន​អនុរក្ស​ហាមឃាត់​។​

ចំណែក ប្អូនប្រុស រិទ្ធិ ប្រលង​នៅមណ្ឌល​វិទ្យាល័យ​បឹក​ត្របែក​ បាន​និយាយថា ក្នុង​មួយមុខ​វិជ្ជា​ប្អូន​បាន​ចំណាយ​២ពាន់​រៀល​ ប្រមូល​ឲ្យ​​គ្រូ​ ឬអនុរក្ស​​ ជាថ្នូរ​ទៅ​នឹង​ការ​លួច​មើល​សំណៅ​ឯកសារ ខណៈ​ដែល​ប្អូន​កាលពីប្រលង​ពេលព្រឹកមិញ​​នេះ មិនបាន​​មើល​សំណៅ​ឯកសារ​ណាមួយឡើយ។​

លោករដ្ឋា ប្រជាពលដ្ឋរស់នៅភ្នំពេញ ​ដែល​បាន​មក​មើល​សាច់ញាតិ​ ​ប្រលង​នៅមណ្ឌល​ប្រលង​​វិទ្យាល័យ​ប៊ុនរ៉ានីផ្សារ​ដើមថ្កូវ​បាននិយាយថា មុនថ្ងៃប្រលង​លោកបាន​ឃើញសិស្សានុសិស្សមួយចំនួនបានទៅប្រមូលផ្ដុំគ្នា តាម​បណ្ដាកន្លែង​ ម៉ា​ស៊ី​​ហ្វូតូ​​កូ​​ពី ដើម្បី​ចែកចាយសំណៅឯកសារ និងខ្លះទៀត​បានទៅបន់ស្រន់​កន្លែងសក្តិ​សិទ្ធិ​នា​​នា ដូចជា នៅព្រះអង្គដង្កើរ​ជាដើម។

លោករ៉ុង ឈុន ប្រធាន​សមាគម​ គ្រូបង្រៀនកម្ពុជា ​ឯករាជ្យ ​បានឲ្យ​ដឹង​ថា នៅថ្ងៃនេះ នៅតាម​មណ្ឌលប្រលង​មួយចំនួន​ នៅតែ​មាន​អនុរក្ស​ប្រមូល​លុយ​ពីបណ្ដា​សិស្សពេលប្រលងដដែល​។ លោក​ក៏បានបញ្ជាក់ថា សមាគម​កំពុង​​ធ្វើការ​តាមដាន​លើមណ្ឌល​ប្រលង​មួយចំនួន​ដែលថា មាន​ប្រធាន​មណ្ឌល​​​​ខ្លះបាន​កំពុងធ្វើវិញ្ញាសារ​លក់ឲ្យ​​សិស្សនៅក្នុងមណ្ឌលប្រលង។

លោករ៉ុងឈុន បញ្ជាក់ទៀតថា មានបែកវិញ្ញាសារចំនួន២ គឺ វិញ្ញា​សារ​គីមី និង ជីវៈ​បាន​បែកធ្លាយ ចេញ​ពីក្រុងភ្នំពេញនេះ​ ទៅកាន់បណ្ដា​ខេត្ត​នានា ដូចជា​​ខេត្តតាកែវ កណ្ដាល​ និងខេត្តមួយចំនួនទៀត។ លោកថា តាម​​រយៈសកម្មជន​របស់​​លោកបានផ្ញើរ Mailមកលោកឃើញថា វិញ្ញាសារ​​ទាំងនោះគឺដូចគ្នា​ទាំងស្រុង​ទៅនឹង​​វិញ្ញា​សារ ពិតប្រាដក ។ ទន្ទឹមនឹង​នេះ​ ការប្រលង​ឆ្នាំនេះ​ បណ្ដាញ​សង្គម​Facebook កំពុងក្លាយ​ជា​កន្លែង​ដោះដូរ​សំណៅ​ឯកសារ​​ មានន័យ​ថា ចម្លើយ​ត្រូវ​បាន​គេ​បង្ហោះ​លើfacebook​ ហើយ​​បេក្ខជន​អាច​ប្រើ​ទូរសព្ទទំនើប​  ទាញ​យក​​ចម្លើយ​ទាំង​នោះ​មើល​បាន​​។​

ប៉ុន្ដែ លោកសំសិរីរ័ត្ន អគ្គនាយក​ នៃអគ្គនាកដ្ឋាន ​ក្រសួងអប់រំយុវជន និងកីឡា បាន​​អះអាង​ថា ការប្រលង​បាក់ឌុប​នៅថ្ងៃដំបូង​នេះ ប្រព្រឹត្តិ​ទៅ​​ដោយ​ស្ងៀមស្ងាត់ ពោល​គឺ​មិនឃើញ​កើត​មាន​ភាព​​​មិនប្រក្រតី​ណា​មួយ​នោះទេ។​​

សូមបញ្ជាក់ថា ការប្រឡងបាក់ឌុបឆ្នាំនេះ មានបេក្ខជនចូលរួមប្រឡងចំនួន ១១៤.១១៤នាក់(១សែន​១ម៉ឺន​៤ពាន់​១១៤នាក់) និងមណ្ឌលប្រឡង នៅទូទាំង​ប្រទេសចំនួន២៥៤មណ្ឌល ដែលមានបន្ទប់ប្រលង ចំនួន ៤.៦១២ បន្ទប់។ ទន្ទឹមនឹងនេះ​កម្លាំងសមត្ថកិច្ចនៅតាមមណ្ឌលប្រលងនីមួយៗ ក៏ត្រូវបាន​គេ​ដាក់ព​ង្រាយ ដើម្បីការពារ និង​រក្សា​សន្តិសុខយ៉ាង​តឹងរឹងផងដែរ៕

ភ្នំពេញថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២

            អត្ថបទ៖ កញ្ញាចាន់ឌី

​           កែសម្រួល៖ ប៊ិន ប៊ុណ្ណា 

កម្ពុជា​ធ្វើជាម្ចាស់ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្រ្តីសេដ្ឋកិច្ច​​​អាស៊ាន​លើកទី​៤៤ នៅចុងខែសីហា​នេះ

រដ្ឋាភិបាល​កម្ពុជា​​ នឹង​​​ធ្វើ​ជា​ម្ចាស់​​ផ្ទះ​កិច្ចប្រជុំ​រដ្ឋមន្រ្តី​​សេដ្ឋកិច្ច​អាស៊ាន​​លើកទី​៤៤​ ដែល​នឹង​ប្រព្រឹត្តិទៅ​នៅ​ចុង​​ខែសីហា​នេះ ក្នុង​ខេត្តសៀមរាប​។​ កិច្ចប្រជុំ​ដែល​មាន​រយៈពេល​១​​សប្ដាហ៍នេះ នឹង​ចាប់​​ផ្ដើម​នៅថ្ងៃទី​២៥ រហូត​ដល់​ខែកញ្ញា​ ដែល​មាន​ការ​ចូលរួម​ពី​សម្ដេច​​​ហ៊ុន​សែន នាយករដ្ឋមន្រ្តី​នៃព្រះរាជាណាចក្រ​កម្ពុជា​​​ នឹង​ធ្វើ​ជា​ធិតី​ភាព​បើក​កិច្ច​ប្រជុំ​នេះ។​ នេះបើយោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​រដ្ឋមន្រ្តីក្រសួង​ពាណិជ្ជកម្ម​។​

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន​បញ្ជាក់​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​សេរី និង​​កិច្ចសហប្រតិបត្តិការ​​តំបន់​សេដ្ឋកិច្ច​​ ក្នុង​​ចំណោម​ប្រទេស​ជាសមាជិក​អាស៊ាន​​ ហើយ​ការពិភាក្សា​​រវាងដៃគូ​ពាណិជ្ជកម្ម​សេរី​ នឹង​ជាផ្នែក​មួយ​នៃ​​របៀប​វារៈ​។ ​

នេះ​ជាលើកទី០៤ នៃកិច្ចប្រជុំ​រដ្ឋមន្រ្តីសេដ្ឋកិច្ច​​​​៤ប្រទេស​រួមមាន៖ កម្ពុជា,​ ឡាវ,​ មីយ៉ាន់ម៉ា, និង​វៀតណាម​ ដែលហៅកាត់​ថា (CLMV)។ ហើយ​ក៏ជាលើកទី​២៦ នៃកិច្ចប្រជុំ​​ក្រុមប្រឹក្សា​តំបន់​ពាណិជ្ជកម្ម​​សេរី​ ASEAN ដែលហៅកាត់​ថា (AFTA)

លើកទី​១៥​ នៃ​កិច្ចប្រជុំ​​​​ក្រុមប្រឹក្សា​​វិនិយោគតំបន់​អាស៊ាន ​ដែលហៅកាត់​ថា (AIA)​​។ ជាកិច្ចប្រជុំ​លើកទី​៨​ សម្រាប់​កិច្ចប្រជុំ​​ក្រុមប្រឹក្សា​សហគមន៍​​សេដ្ឋកិច្ច​អាស៊ាន​ដែលហៅកាត់​ថា (AEC)ដែល​នឹង​​​ប្រពឹត្តិទៅ​នៅក្នុងកិច្ចប្រជុំ​នេះដែរ​។​ នេះ​បើ​       យោ​ងតាមសេចក្ដីប្រកាសព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម​បានបន្ថែម​ឲ្យ​ដឹង​​​​។​

ជារួម​កម្ពុជា​​​  នឹង​ធ្វើជាម្ចាស់​ផ្ទះ​កិច្ចប្រជុំ​​​កំពូល​ពាណិជ្ជកម្ម​អាស៊ាន ​និង​សហរដ្ឋ​អាមេរិក​​​ និង​​វិស័យ​វាយណភណ្ឌ​សំលៀក​បំពាក់​អាស៊ាន​​ នៅ​ក្នុង​ឆ្នាំ​២០១២​។ នេះ​ជាការ​បង្ហាញ​ឲ្យ​ឃើញថា រដ្ឋមន្រ្តី​សេដ្ឋកិច្ច​​​មក​ពីបណ្ដា​ប្រទេស​អាស៊ាន​រួមមាន​ប៊្រុយណេ, កម្ពុជា, ឥណ្ឌូណេស៊ី, ឡាវ​ម៉ីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ភីលីពីន, សំាងហ្គាពួរ,​ ថៃ, និង​វៀតណាម​ និង​ប្រទេស​ជាដៃគូ​រ​ អាស៊ាន​ដូចជា ចិន​, កូរ៉េខាងត្បូង, ជប៉ុន,​ អូស្រ្តាលី, ញ៉ូវស៍​ហ្សឺឡែន,​ ឥណ្ឌា, សហរដ្ឋអាមេរិក, កាណាដា, និង​រុស្ស៊ី រំពឹង​ថា នឹង​ចូលរួម​កិច្ចប្រជុំ​​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​អាស៊ាន លើកទី​៤៤​​ដែលហៅកាត់ថា (AEM) ​ដែល​នឹង​ប្រព្រឹត្តិទៅ​នៅចុង​ខែសីហា​ខាងមុខនេះ៕

Cambodia To Host the 44th ASEAN Economic Ministers Meeting in Late August

The Cambodian Government is going to host the 44th ASEAN Economic Ministers (AEM) Meeting at the end of this month in Siem Reap, Cambodia’s cultural and historical province.

The week-long meeting will take place from Aug. 25 to Sept. 1 and Samdech Akka Moha Sena Padei Techo Hun Sen, Prime Minister of the Kingdom of Cambodia will preside over the official opening ceremony scheduled to be held on Aug. 27, according to a press release from the Cambodian Ministry of Commerce.

Trade liberalization and regional economic cooperation among the ASEAN member countries and with dialogue partners will be part of the agenda, it said.​The 4th Cambodia-Laos-Myanmar-Vietnam (CLMV) Economic Ministers Meeting, the 26th ASEAN Free Trade Area (AFTA) Council Meeting, the 15th ASEAN Investment Area (AIA) Council Meeting, the 8th ASEAN Economic Community (AEC) Council Meeting will be also held, added the press release.

In addition, Cambodia will host the ASEAN-U.S. Business Summit and the ASEAN Garments and Textiles Fair 2012, it pointed out. The economic ministers from the ASEAN members including Brunei, Cambodia, Indonesia, Laos, Malaysia, Myanmar, the Philippines, Singapore, Thailand and Vietnam and those from the ASEAN’s dialogue partner countries such as China, South Korea, Japan, Australia, New Zealand, India, the United States, Canada and Russia are expected to attend the 44th AEM Meeting and relating meetings.

ភ្នំពេញ​ថ្ងៃទី​០៦ ខែសីហា ឆ្នាំ​២០១២​

     បកប្រែ​អត្ថបទ៖ ប៊ិន ប៊ុណ្ណា