ស្លាប់​៥នាក់ និង​របួសធ្ងន់ស្រាល៣១នាក់ គ្រោះថ្នាក់ចរាចរណ៍​ថ្ងៃទី ១១ មិថុនា ២០១៨

រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​៥​នាក់​(​ស្រី​២​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ៣១​នាក់ ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន​៣៦​នាក់ នៅ​ថ្ងៃទី​១១ ខែមិថុនា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ១១​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១១​ថ្ងៃ​នៃ​ខែមិថុនា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៦៦​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ១៩១​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១២៥​លើក ៕

Report

ប្រភព៖ គេហទំព័រ អគ្គស្នងការនគរបាលជាតិ

Leave a comment

This site uses Akismet to reduce spam. Learn how your comment data is processed.